នាព្រឹកថ្ងៃអង្គារទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមជាមួយសមាជិក បានអញ្ជើញនាំយកនូវទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យចំនួន ២លានរៀលប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តពោធិ៍ជ័យ (ហៅវត្តសៀមប៉ាង) ជាមួយនេះ ក៏បានជូនយាយជី តាជី ក្នុងម្នាក់ៗនូវក្រណាត់សមួយដុំ ក្រមាមានរូបសញ្ញាព្រឹទ្ធសភា ចំនួន០១ សារុង ០១ និងថវិកា ១ម៉ឺនរៀល។ ក្នុងឱកាសនោះ លោកអភិបាលស្រុកសៀមប៉ាង បានធ្វើសេចក្តីរាយការណ៍អំពីសមិទ្ធផលនានា ដែលកសាងដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ឋសភា នៅក្នុងស្រុកសៀមប៉ាង…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន